ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមជាអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធិបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦ នៅវិទ្យាល័យទួលប្រាសាទ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាមួយគ្នានេះ លោក លី សាវេត អភិបាលខណ្ឌ និងលោកស្រី មួង សុខសត្យា ជាភរិយា បាននាំយកអំណោយរបស់ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មកឧបត្ថម្ភជូនលោកនាយកសាលា និងសិស្សានុសិស្សមួយចំនួនផងដែរ។
អំណោយដែលបានយកមកចែកជូនមានដូចជា៖ កុំព្យូទ័រចំនួន ០១កំផ្លេរ សៀវភៅសិក្សាចំនួន ២.០០០ក្បាល ប៊ិចចំនួន ១៤១០ដើម និងបាល់ទាត់ចំនួន ១១ បាល់ ដោយឡែក លោកគ្រូ-អ្នកគ្រូចំនួន ៨៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០.០០០រៀលទៀតផង។
ឆ្លៀតក្នុងឱកាសនេះ លោកនាយក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម សាយ សំអាល់ និងលោក លី សាវេត ព្រមទាំងភរិយា ដែលបានជួយឧបត្ថម្ភនូវអំណោយទាំងអស់នេះ ជាពិសេសនោះ ក៏សូមអរគុណចំពោះការលើកកំពស់ និងយកចិត្តទុកខ្ពស់ចំពោះវិស័យអប់រំផងដែរ៕
ប្រភព៖ ទំព័រសាលាខណ្ឌសែនសុខ