ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ អនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រី កែវ ច័ន្ទស៊ុនណារី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ បានទទួលទេយ្យទានពីវត្តមង្គលសិរីគៀនឃ្លាំង និងវត្តវារិន្ទព្រែកលៀប។
ទេយ្យទានទាំងនេះ បានទទួលពី ព្រះចរណវិសុទ្ធិ វេង សេងពេជ្រ ព្រះអនុគណខណ្ឌជ្រោយចង្វារ និងជាព្រះចៅអធិការវត្តមង្គលសិរីគៀនឃ្លាំង និងព្រះមង្គលវិសុទ្ធ សុខ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរអនុគណខណ្ឌជ្រោយចង្វារ និងជាព្រះចៅអធិការវត្តវារិន្ទព្រែកលៀប ដែលធ្វើឡើងនៅវត្តសិរីមង្គលគៀនឃ្លាំង ។
ចំពោះវត្តមង្គលសិរីគៀនឃ្លាំង ទេយ្យទានទាំងអស់រួមមាន៖ បច្ច័យចំនួន ២,០០០,០០០រៀល អង្ករ ៤បាវ (ក្នុង១បាវ មាន៥០គីឡូក្រាម) និង ២៦ បាវតូច (ក្នុង១បាវ មាន២៥គីឡូក្រាម) ទឹកដោះគោ ១០០កំប៉ុង និង ៤កេស ស្ករស ១២០កញ្ចប់ តែ ១០០កញ្ចប់តូច ទឹកក្រូច ៨កេស និងទឹកផ្លែឈើ ៦កេស ទឹកសុទ្ធ ១៧កេស ទឹកត្រី ២កេស និង ១៥យួរ ទឹកស៊ីអ៊ីវ ៨កេស និង ១០យួរ ត្រីខ ៤កេសធំ និង១កេសតូច និង១១យួរ ប្រេងឆា ២ដបតូច មី ៣០កេសតូច និង ១០កេសធំ ព្រមទាំងបន្លុង ២០ ផងដែរ។
ចំណែកឯ វត្តវារិន្ទព្រែកលៀបវិញមានដូចជា៖ បច្ច័យចំនួន ១,០០០,០០០រៀល អង្ករ ១០បាវ ស្ករស ១បាវ ទឹកក្រូច ៥កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ និងមី ១០ កេសតូច
ព្រមទាំងបន្លុងចំនួន ៦ ផងដែរ ៕
ប្រភព៖ ទំព័រសាលាខណ្ឌជ្រោយចង្វារ