ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្រុមទី២ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានពិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការនី ចំនួន ១០០ នាក់ ដោយមានការអញ្ជើញចូលរួមពី លោក ភួង មន្ទ្រី អនុប្រធានក្រុមកាងារសហជីពសង្កាត់ច្រាំងចំរេះទី២ និងសមាជិក លោក ស៊ឹម ស៊ឹកគ្រីយ៉ា សមាជិកក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និងជាអនុប្រធានក្រុមកាងារចុះជួយសង្កាត់ ឯកឧត្តម ទូនី រ៉ូសេត អនុប្រធានក្រុមការងារចុះជួយសង្កាត់ ព្រមទាំងអស់លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ ប្រធាន សសយក សង្កាត់ និងសមាជិកចំនួន ៥រូប មន្ត្រីភូមិ និង កងកម្លាំងប្រជាការពារលោក ក្រោមអធិបតីភាពលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២។
នៅក្នុងពិធីសំណេះសំណាល ដែលប្រកបដោយបរិយាកាសស្និទ្ធស្នាលជាទីបំផុតនោះ លោក វ៉ាន់ ផន និងលោក ភួង មន្ទ្រី បានមានប្រសាសន៍ថ្លែងបញ្ជាក់ពីគោលបំណងសំខាន់នៃការចុះជួបសំណេះសំណាលជាមួយ បងប្អូន កម្មករ កម្មការនីនេះ គឺក្នុងន័យស្វែងយល់ពីសុខទុក្ខ របស់បងប្អូនកម្មករ កម្មការនី ដែលកំពុង រស់នៅ ក្នុងមូល ដ្ឋាន សង្កាត់ច្រាំងចំរេះទី២។
គូសបញ្ជាក់ដែរថា លោក វ៉ាន់ ផន និងក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានជាញឹកញយ ជាពិសេសបងប្អូនកម្មករ កម្មការនី។ ប្រការនេះបង្ហាញពីការយកចិត្តទុក្ខដាក់ពីអាជ្ញាធរ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលជាអំពើមួយដ៏ប្រពៃ និងគួរឲ្យស្ញប់ស្ញែង។
ឆ្លៀតឱកាសនោះ លោក វ៉ាន់ ផន និងក្រុមការងារ ក៏បានចែក អំណោយកំដរដៃជាគ្រឿងបរិភោគមួយចំនួនជូនដល់បងប្អូន កម្មករ កម្មការនី ផងដែរ។
ជាចុងក្រោយ បងប្អូនកម្មករ កម្មការនី បានថ្លែងអំណរ គុណជូនដល់ លោក វ៉ាន់ ផន និងក្រុមការងារទាំង អស់ ដែលបានចុះមកសាកសួរសុខទុក្ខ និងពាំនាំយក អំណោយមកចែកជូនដល់ពួកគាត់ ពិសេសនេះជា ឥរិយាបថដ៏ទន់ភ្លន់និងការយកចិត្តទុកដាក់ពីសំណាក់ អាជ្ញាធរជាមួយបងប្អូនប្រជាពលរដ្ឋទូទៅ។
ប្រភព៖ ទំព័រសង្កាត់ច្រាំងចំរេះ ២