ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នគរបាលស្ថិតិមណ្ឌល តំណាងប្រធាន សសយក សង្កាត់ច្រាំងចំរេះ២ និងសមាជិក សមាជិក៥ រូប អស់លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ មេភូមិ ក្រោមអធិបតីភាព លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ២៨ សន្លឹក ជូនប្រជាពលរដ្ឋ ក្នុងក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកចៅសង្កាត់ បានជួបមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ និងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអត្តសញ្ញាណប័ណ្ណទាំងអស់ឲ្យរក្សាការថែទាំឲ្យបានគង់វង្សដើម្បីជាប្រយោជន៍ក្នុងការរស់នៅ ជាពិសេស ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ជាពិសេសត្រៀមសម្រាប់ចុះឈ្មោះបោះឆ្នោតនាពេល ខាងមុខនេះ។
ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ លោកចៅសង្កាត់ និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ ហើយបងប្អូន បាន សន្យាថា នឹងរក្សាអត្តសញ្ញាប័ណ្ណនេះឲ្យបានគង់វង្ស។
ប្រភព៖ ទំព័រសង្កាត់ច្រាំងចំរេះ២