ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាតែងតែសម្លឹងឃើញជានិច្ចនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៥ មានពិធីចែកអំណោយ ដល់គ្រួសារជួបការលំបាក ចំនួន ១០០គ្រួសារ នៅក្នុងសហគមន៍ទាំង៩ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងយុវជនសហភាពហសហព័ន្ធយុវជនកម្ពុជាខណ្ឌ ក្រោមអធិបតីភាព លោកជំទាវ អ៊ួន សុវណ្ណារិន ប៉ា សុជាតិវង្ស អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកជំទាវ ឡោក ខេង សមាជិករដ្ឋសភាមណ្ឌលភ្នំពេញ។
អំណោយដែលបានយកមកធ្វើការចែកជូន ក្នុងនោះគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២០គីឡូក្រាម ឃីត ១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស អាវយឺត១ ទឹកដោះគោ៣កំប៉ុង ម្សៅសាប៊ូ ១កញ្ចប់ ប្រេងឆា១ដប អំបិល១កញ្ចប់ ស្ករស១គីឡូក្រាម និងថវិកាចំនួន ៥០,០០០រៀលផងដែរ។
យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រីក្រលំបាក និងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំទាំងអស់មានសុខភាពល្អគ្រប់ក្រុមគ្រួសារ៕
ប្រភព៖ ទំព័ររដ្ឋបាលខណ្ឌមានជ័យ