ភ្នំពេញ៖ នៅបន្ទប់ប្រជុំព្រះវិហារនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសជំនួយដល់ អនុគណៈកម្មការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៨ ឆ្នាំ២០១៦ ។
ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួង លោក លោកស្រីអគ្គនាយករង សាកលវិទ្យាធិការរង នាយិកា ប្រធាន អនុប្រធាននាយកដ្ឋាន សិស្ស និស្សិត និងតំណាងសាកលវិទ្យាល័យទាំង១៣នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារបច្ចេកទេស។
អង្គប្រជុំបានពិភាក្សាលើការរៀបចំការប្រឡងសំណួរ-ចម្លើយ គំនូរផ្សាយ “អាហ្វីស” និងការបែងចែកគ្រូបង្ហាត់សិល្បៈនៅតាមសាកលវិទ្យាល័យទាំង១៣ លើវិញ្ញាសារបាំ និងល្ខោន សម្រាប់ការប្រឡងមហោស្រពយុវជនទូទាំងប្រទេស ឆ្នាំទី២ អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៨ ឆ្នាំ២០១៦៕
ប្រភព៖ ទំព័រក្រសួងវប្បធម៌និងវិចិត្រសិល្បៈ