ភ្នំពេញ៖ យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព នៅសាលាសង្កាត់មនោរម្យ បានរៀបចំវេទិកាសាធារណៈស្ដីពីការអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព សំរាប់ភូមិ៨ និងភូមិ៩ នៅរសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នាឱកាសនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក យ៉ង់ ចន្ថា នាយប៉ុស្ដិ៍មនោរម្យ លោក សុខ សុខា តំណាងមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក សូ ផាន់នី មេភូមិទី៨ និងលោកស្រី សេង វ៉ាន់ឌី មេភូមិទី៩ ព្រមទាំងជំនួយការភូមិ៨ ភូមិ៩ ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិ៨ ភូមិ៩ សរុបចំនួន ៣៣នាក់ ស្រី ២២នាក់ ក្រោមអធិបតីភាព លោក ចិក សារឿន ចៅសង្កាត់មនោរម្យ និងលោក កែវ សារិន ចៅសង្កាត់រងទី២។
ថ្លែងក្នុងវេទិការសាធារណៈនេះ លោក ចិក សារឿន ចៅសង្កាត់មនោរម្យ បានផ្ដាំផ្ញើដល់មន្ដ្រីថ្នាក់ក្រោមទាំងអស់ក្នុងការអនុវត្តគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៩ចំនុច ឲ្យបានល្អប្រសើរ ដើម្បីធានាបាននូវសុខសុវត្តិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
លោកក៏បានថ្លែងអំណរគុណដ៏ការខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីរបស់បងប្អូនទាំងអស់គ្នាកន្លងមក និងសូមជូនពរឲ្យបងប្អូនជួបតែសេចក្ដីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ៕
ប្រភព៖ ទំព័រសាលាសង្កាត់មនោរម្យ