លោក ងួន ប៊ុណ្ណា​ន ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​អូរឫស្សី​ទី​១

06-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ទុក្ខលំបាក​។ នៅ​ល្ងាច​ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥ មាន​ពិធី​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០​គ្រួសារ នៅក្នុង​សង្កាត់​អូរឫស្សី​ទី​១ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ​របស់ លោក ងួន ប៊ុណ្ណា​ន នាយក​រដ្ឋបាល​ខណ្ឌ​៧​មករា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ ៧​មករា តំណាង​លោក លីម សុភា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ ៧​មករា​។​

​ឆ្លៀត​ក្នុងឱកាស​សំណេះសំណាល និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នេះ លោក ងួន ប៊ុណ្ណា​ន ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម សាយ សំ​អាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ មក​ធ្វើការ​ចែកជូន​ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ​នេះ​ផងដែរ​។​

​អំណោយ​ដែល​បាន​យកមក​ធ្វើការ​ចែកជូន​ក្នុង​គ្រួសារ​នីមួយ​ទទួលបាន​ដូចជា​៖ អង្ករ​ចំនួន ២៥​គីឡូក្រាម មី​ចំនួន ១​កេស ត្រីខ​ចំនួន ៥​កំប៉ុង ទឹកដោះគោ​ចំនួន ២​កំប៉ុង និង​ទឹកត្រី​ចំនួន ១​ដប​។​

​ជា​ចុងក្រោយ គ្រួសារ​ទាំងអស់​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម សាយ សំ​អាល់ និង​លោក ងួន ប៊ុណ្ណា​ន ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ក្រលំបាក និង​សូម​ជូនពរ​ឲ្យ​លោក​ជូ​ប​តែ​សេចក្ដីសុខ សុភមង្គល​ក្នុង​ក្រុមគ្រួសារ​៕



​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​៧​មករា​

ចំនួនអ្នកទស្សនា

    20493287

  • ថ្ងៃនេះ1001
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28951
  • ខែនេះ50831
  • ឆ្នាំនេះ50831
  • សរុប20493287