ភ្នំពេញ៖ នៅសាលាសង្កាត់មនោរម្យ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ក្រោមអធិបតីភាព លោក ចិក សារឿន ចៅសង្កាត់មនោរម្យ និងជាប្រធានអង្គប្រជុំ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក គណៈកម្មាធិការកិច្ចការនារី និងកុមារ លោក-លោកស្រី អនុជំនួយការភូមិ និងបុគ្គលិកសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ សរុបប្រមាណជា ៣១នាក់ ស្រី ១៥នាក់ ។
កិច្ចប្រជុំនេះ មានរបៀបវារៈដូចជា៖ ពិនិត្យលើរបាយការណ៍ ប្រជុំប្រចាំខែតុលា រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើត រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ចិក សារឿន ចៅសង្កាត់មនោរម្យ បានផ្ដាំផ្ញើរដល់មន្ដ្រីថ្នាក់ក្រោមទាំងអស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីធានាបាននូវសេវារដ្ឋបាលដ៏ល្អជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
លោកក៏បានថ្លែងអំណរគុណដ៏ការខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទីរបស់បងប្អូនទាំងអស់គ្នាកន្លងមក និងសូមជូនពរឲ្យបងប្អូនជួបតែសេចក្ដីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ៕
ប្រភព៖ ទំព័រសាលាសង្កាត់មនោរម្យ