លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និងលោកស្រី អញ្ជើញ​បើក​ការដ្ឋាន នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​

06-November-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ ដើម្បី​អភិវឌ្ឃន៍​សង្កាត់ ក៏ដូចជា​រួមចំណែក​អភិវឌ្ឃន៍​សង្គម​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ​នោះ នៅ​ព្រឹក​ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ​២០១៥ មាន​ពិធីបើកការដ្ឋាន ដាក់​បំពង់​លូ​ចំនួន​២ ខ្សែ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ ប្រព្រឹត្តទៅបាន​ក្រោម​អធិបតីភាព លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ និង​លោក​ស្រី​ និងលោក អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌមានជ័យ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​សូម​បញ្ជក់​ថា បំពង់​លូ​ចំនួន​២ ខ្សែ​នេះ មាន​ប្រវែង ៣៣៩​ម៉ែត្រ មុខកាត់ ១​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម និង ប្រវែង ៧០០​ម៉ែត្រ មុខកាត់ ០,៦ ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​តា​នូ​១ ព្រែក​តា​នូ​២ និង​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​៕

​ប្រភព​៖ ទំព័រ សស​យក សង្កាត់​ចាក់​អ​ង្រេ​ក្រោម​

ចំនួនអ្នកទស្សនា

    20498497

  • ថ្ងៃនេះ6211
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34161
  • ខែនេះ56041
  • ឆ្នាំនេះ56041
  • សរុប20498497