ភ្នំពេញ៖ នៅលើសាលាឆាន់វត្តឧត្តរាវត្ដី នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆកា ឆ្នាំ២០១៥ មានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋអំពីបញ្ហាប្រឈមរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះ និងការពិនិត្យព្យាបាលជំងឺដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ រាធានីភ្នំពេញ។
វេទិកាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការរងរាជធានីភ្នំពេញ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងលោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ ក្រោមអធិបតីភាព លោកជំទាវ ឃួន គឹមនី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ។
មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងការមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យុវជនភូមិ-សង្កាត់ និងប្រជាពលរដ្ឋចូលរួមសរុបប្រមាណ ២៥០នាក់។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ឃួន គឹមនី ក៏បានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំង ចេះថែរក្សាសុខភាពដោយការផឹកស្អាត បរិភោគស្អាត និងរស់នៅស្អាត ព្រមទាំងបានជូនពរឲ្យបងប្អូនទាំងអស់មានសុខភាពល្អ មានសេចក្ដីសុខសុភមង្គលគ្រប់ក្រុមគ្រួសារផងដែរ៕
ប្រភព៖ ទំព័រសាលាសង្កាត់ឫស្សីកែវ