លោក ជុំ សា​រ៉ា​យ ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ភ្នំពេញ​ថ្មី បើក​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​៤២ អាណត្តិ​ទី​៣

06-November-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ ដើម្បី​រៀប​ដំណើរការ​របស់​សង្កាត់​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង នៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រុមប្រឹក្សា​សង្កាត់​ភ្នំពេញ​ថ្មី​បានរៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​៤២ អាណត្តិ​ទី​៣ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស​នេះដែរ មានការ​អញ្ជើញ​ចូលរួម​របស់​សមាជិក​ក្រុមប្រឹក្សា និង​សមាជិក​អង្គប្រជុំ​សរុប ចំនួន ២៣​នាក់ ក្រោម​អធិបតីភាព លោក ជុំ សា​រ៉ា​យ ប្រធាន​ក្រុមប្រឹក្សា និង​ជា​ចៅសង្កាត់​ភ្នំពេញ​ថ្មិ​។​

​កិច្ចប្រជុំ​នេះ ប្រារព្ធ​ធ្វើឡើង​ដោយមាន​របៀបវារៈ​មួយចំនួន​ដូចជា​៖ វាយតម្លៃ​អនុម័ត​ការ​បំបែក​សង្កាត់​ជា​ពីរ និង​ភូមិ អនុម័ត វាយតម្លៃ​សេវា​ការិយាល័យ​ច្រកចេញចូល​តែមួយ​ខណ្ឌ​សែន​សុខ អនុម័ត​លើ គម្រោង​អាទិភាព​៣​ឆ្នាំ​រំកិល​របស់​សង្កាត់​សំរាប់​ឆ្នាំ​២០១៦ ដើម្បី​បញ្ជូនទៅ​សាលាខណ្ឌ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក ជុំ សា​រ៉ា​យ ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ ដែលមាន​ឆន្ទៈ​ប្រឹងប្រែង​បំពេញ​តួនាទី​បាន​យ៉ាង​ល្អប្រសើរ​កន្លងមក ហើយ​ក៏បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​បងប្អូន​បន្ត​ការខិតខំ​អនុវត្ត​តួនាទី​បន្ដទៀត​ក្នុងការ​អភិ​វ​ឌ្ឃ​មូលដ្ឋាន​របស់​យើង​៕



​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​សែន​សុខ​

ចំនួនអ្នកទស្សនា

    20497927

  • ថ្ងៃនេះ5641
  • ម្សិលមិញ12561
  • សប្តាហ៍នេះ33591
  • ខែនេះ55471
  • ឆ្នាំនេះ55471
  • សរុប20497927