ភ្នំពេញ៖ លោក ធុយ សុខន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានជួបសំណេះសំណាលជាមួយ ក្រុមយុវជន នៃសហភាព សហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ ចំនួន ៧៥រូប នារសៀលថ្ងៃទី ០៦ ខែវិច្ឆកា ឆ្នាំ ២០១៥ នៅសាលប្រជុំសាលាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនៃការជួបសំណេះសំណាលនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ លោក ជា ពិសី អភិបាលរងខណ្ឌឫស្សីកែវ និងជាប្រធាន សសយក ខណ្ឌឫស្សីកែវ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោកស្រី លី រ៉ហ្សាមី អភិបាលរងខណ្ឌ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា សសយក ទាំងអស់សរុបចំនួន ៨២រូប ។
ឆ្លៀតក្នុងកិច្ចសំណេះសំណាលនេះ លោក ធុយ សុខន ក៏បាននាំយកនូវអង្ករមួយចំនួន មកធ្វើការចែកជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ ដោយក្នុងម្នាក់ៗទទួលបានចំនួន ២០គីឡូក្រាម ផងដែរ៕
ប្រភព៖ ទំព័រសាលាសង្កាត់ឫស្សីកែវ