ភ្នំពេញ៖ នៅក្នុងមជ្ឈមណ្ឌលម៉ូឌើន៥ ព្រឹកថ្ងៃទី ០៨ ខែ វិច្ឆកា ឆ្នាំ ២០១៥ ក្រុមកាងារសង្កាត់ឫស្សីកែវ បាននាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ក្នុងមូលដ្ឋានសង្កាត់ចំនួន ៥០០គ្រួសារ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អំណោយទាំងនេះ គឺជាការខិតខំប្រឹងប្រែងទំនាក់ទំនងរបស់លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ ក្នុងការស្វែងរកអំណោយដើម្បីសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ឫស្សីកែវផងដែរ ។
ពិធីនេះប្រព្រឹត្តទៅបាន ដោយមានការសហការជាមួយអង្គការមូលនិធិ ព្រះពុទ្ធសាសនា ករុណា សង្គ្រោះ ឆឺជី ប្រចាំកម្ពុជា។ ក្នុងនោះដែរគ្រួសារនីមួយៗទទួលបានដូចជា៖ អង្ករ ២០ គីឡូក្រាម និងឃីតមួយកញ្ចប់ផងដែរ ៕
ប្រភព៖ ទំព័រសាលាសង្កាត់ឫស្សីកែវ