ភ្នំពេញ៖ នៅសាលាសង្កាត់មនោរម្យ នារសៀល ថ្ងៃទី ០៩ ខែ វិច្ឆិការ ឆ្នាំ២០១៥ មានវិធីចែកសំភារៈសិក្សាជូនសិស្ស ដែលមានជីវភាពក្រីក្រខ្វះខាតចំនួន ១៣កញ្ចប់ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី យឹម ថាវី ប្រធាន គកសក ខណ្ឌ៧មករា និងជាអនុប្រធាន អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ៧មករា។
ក្នុងនោះដែរ សិស្សានុសិស្សម្នាក់ៗទទួលបានដូចជា៖ ប៊ិចខៀវចំនួន ២ដើម ប៊ិចក្រហមចំនួន ២ដើម ទឹកលុបចំនួន ១ដើម ខ្មៅដៃចំនួន ១ដើម បន្ទាប់ចំនួន១ ជ័រលុបចំនួន ១ដុំ សៀវភៅចំនួន ៣ក្បាល និងថវិកាចំនួន ៥០០០រៀលផងដែរ៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា