ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌ នៅរសៀលថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៥ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ ១៨ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានពាក់ព័ន្ធលើករណីគ្រឿងញៀន ។
ទាំងនេះ គឺជាការអនុវត្តតាមគោលការណ៍របស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងការណែនាំពីលោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ។
ជាលទ្ធផលកម្លាំងចម្រុះបានធ្វើការពិនិត្យឃើញមានការលេងល្បែងស៊ីសង ហ្គេមបាញ់ត្រីខុសច្បាប់ ចំនួន ៣ទូ បច្ចុប្បន្នកម្លាំងចម្រុះបានរឹបអូសយកមករក្សារទុកជាបណ្តោះអាសន្ននៅសាលាខណ្ឌដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ ទំព័រសាលាខណ្ឌច្បារអំពៅ