ភ្នំពេញ៖ នៅភូមិគោកឃ្លាង នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួយពិនិត្យជំងឺទូទៅ ពិនិត្យមាត់ធ្មេញ ឆ្លុះអេកូបេះដូង និងផ្តល់ថ្នាំ ច្រាសដុសធ្មេញ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ពិធីនេះ ប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក សក់ ច័ន្ទកញ្ញារិទ្ធ និងលោក ថេង សុថុល អភិបាលរងខណ្ឌ តំណាងលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចេះស្រលាញ់ ថែរក្សាសុខភាពឲ្យបានល្អ ដើម្បីចៀសផុតពីជំងឺទាំងឡាយ និងសូមជូនពរដល់បងប្អូនឲ្យជូបប្រទះតែសំណាងល្អ សុខភាពល្អទាំងអស់គ្នាផងដែរ៕
ប្រភព៖ ទំព័រសាលាខណ្ឌសែនសុខ