ភ្នំពេញ៖ សាលាខណ្ឌព្រែកព្នៅ បានរៀបចំពិធីបើកការដ្ឋានបន្តផ្លូវបេតុងមួយខ្សែ ប្រវែង ៤៨៤ម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិយាល័យជំនាញ ចំណុះជុំវិញខណ្ឌ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង ១៥០នាក់ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាល ក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់បងប្អូនទាំងអស់គ្នា ដែលបានចូលរួមក្នុងកម្មវិធីនេះ និងសូមឲ្យបងប្អូនទាំងអស់ ចូលរួមថែរក្សាផ្លូវមួយខ្សែនេះ ឲ្យបានគង់វង្សយូរអង្វែង ក៏ដូចជាការចូលរួមអភិវឌ្ឃន៍សង្គមជាតិរបស់យើងផងដែរ៕
ប្រភព៖ ទំព័រសាលាខណ្ឌព្រែកព្នៅ