កណ្ដាល៖ ក្រុមប្រឹក្សាខេត្តកណ្តាល បានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ អាណត្តិទី២ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីឲ្យប្រជាពលរដ្ឋបញ្ចេញនូវមតិយោបល់ផ្សេងៗ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល។
ក្នុងឱកាសនេះដែរ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ជឹម សុខុន អភិបាលរងខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត មន្ទីជុំវិញខេត្ត និងអាជ្ញាធរស្រុក ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកទាំងអស់ បានបញ្ចេញនូវសំណូមពរ និងមតិជាច្រើន ដើម្បីឲ្យថ្នាក់ដឹកនាំទទួលយកនូវសំណូមពរផ្ទាល់ និងដោះស្រាយជូនពួកគាត់ ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្ដាល