លោក ជា ពិសី អភិបាលរងខណ្ឌ​ឫស្សីកែវ ចុះ​ចែក​អំណោយ​ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ

13-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ក្រុមការងារ​អនុសាខា​កាកបាទក្រហម​ខណ្ឌឫស្សីកែវ បាន​នាំយក​អំណោយ​មក​ចែកជូន​គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ដែល​បណ្តាលមកពី​រថយន្ត ២​គ្រឿង បើក​ប្រជែង​គ្នា​ជ្រុល​ទៅបុក​ផ្ទះ​លក់​សាំង ដូរ​ហ្គាស ចំនួន ៨​គ្រួសារ នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ ដឹកនាំ​ដោយ លោក ជា ពិសី អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ និង​ជា​អនុប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌឫស្សីកែវ តំណាង​លោក ធុ​យ សុខន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌឫស្សីកែវ​។

​នាឱកាស​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោក មូល វីរៈ ចៅសង្កាត់​ឫស្សីកែវ និង​ជា​ប្រធាន​ក្រុមការងារ​កាកបាទក្រហម​សង្កាត់​ឫស្សីកែវ មន្ត្រី​សាលាសង្កាត់ សមាជិក សស​យក ខណ្ឌ​-​សង្កាត់ តំណាង​អង្គការ​មូលនិធិ​ព្រះពុទ្ធសាសនា ករុណា សង្គ្រោះ (​ឆឺ​ជី​) ប្រចាំ​កម្ពុជា​។

​ក្នុងនោះដែរ អំណោយ​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា បាន​យកមក​ចែកជូន ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់​មួយចំនួន និង​ថវិកា​ចំនួន ៥០,០០០​រៀល​។​

​ចំណែកឯ​អំណោយ​របស់​អង្គការ​មូលនិធិ​ព្រះពុទ្ធ​សា​នា ករុណា សង្គ្រោះ (​ឆឺ​ជី​) ប្រចាំ​កម្ពុជា​បាន​ចែកជូន​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន​៖ អង្ករ ៤០​គីឡូក្រាម ប្រេងឆា ៤​ដប ស្ករស ៤​គីឡូក្រាម អំបិល ២​គីឡូក្រាម មុង ២ ក្រ​ម៉ា ២ ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក មូល វីរៈ ចៅសង្កាត់​ឫស្សីកែវ ក៏បាន​ជួយឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ ១០០.០០០​រៀល​បន្ថែមទៀត​ផងដែ​រ​។​

​សូម​បញ្ជក់​ថា គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គីភ័យ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១:០៥​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៥៕

​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​ឫស្សីកែវ​

ចំនួនអ្នកទស្សនា

    20499497

  • ថ្ងៃនេះ7211
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35161
  • ខែនេះ57041
  • ឆ្នាំនេះ57041
  • សរុប20499497