ពិធី​សួរសុខទុក្ខ និង​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ នៅ​សង្កាត់​ឫស្សីកែវ​

16-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ក្រុមការងារ​សង្កាត់​ឫស្សីកែវ ដឹកនាំ​ដោយ​លោក មូល វីរៈ ចៅសង្កាត់​ឫស្សីកែវ បាន​ចុះសួរសុខទុក្ខ​និង​ចែក​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៥២​សន្លឹក នៅ​ភូម​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដឹកនាំ​ដោយ លោក លីន ញ៉​ក់ អភិបាលរងខណ្ឌ​ឫស្សីកែវ បាន​ចុះ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ជួល នៅ​ក្រុមទី​១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អធិការរង​ខណ្ឌ លឹម សេរី​សោ​ភ័​ណ្ឌ លោក មូល វីរៈ ចៅសង្កាត់​ឫស្សីកែវ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ និង​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ គីឡូម៉ែត្រ​លេខ​៦ និង​មន្ត្រី​សាលាសង្កាត់​ឫស្សីកែវ​ផងដែរ​៕

​ប្រភព​៖ ទំព័រ​សាលាសង្កាត់​ឫស្សីកែវ​

ចំនួនអ្នកទស្សនា

    20499457

  • ថ្ងៃនេះ7171
  • ម្សិលមិញ12561
  • សប្តាហ៍នេះ35121
  • ខែនេះ57001
  • ឆ្នាំនេះ57001
  • សរុប20499457