ក្រចេះ៖ នៅថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៥ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ និងខេត្តមណ្ឌលគិរី រួម និងលោកជំទាវតំណាងរាស្ត្រខេត្តក្រចេះ និងសហការី ឯកឧត្តមអភិបាលខេត្ត បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ និងប្រគល់អណ្តូងស្នប ដល់សាលាបឋមសិក្សាត្នោត ស្ថិតនៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។
ក្នុងនោះដែរ ឯកឧត្តមទេរដ្ឋមន្ត្រី ក៏បាននាំយកអំណោយមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋចំនួន ១០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង ០១ លោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗ ទទួលបានអាវយឺត ០១ និងសារុង ០១ សិស្សានុសិស្ស ក្នុងម្នាក់ៗ ទទួលបាន សៀវភៅសរសេរ ០១ក្បាល និងប៊ិច ០១ដើម ។
ឧបត្ថម្ភសៀវភៅ និងសម្ភារៈដល់សាលាបឋមសិក្សាត្នោត រួមមាន៖ សៀវភៅគោលកម្មសិក្សាថ្នាក់ទី១ដល់ថ្នាក់ទី៦ ចំនួន០៣ឈុត សៀវភៅវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ចំនួន០២ក្បាល សៀវភៅវចនានុក្រមភាសាអង់គ្លេស ខ្មែរ ចំនួន០២ក្បាល បាល់ទះ ចំនួន ០២ បាល់ទាត់ចំនួន ០២ សំនាញ់ ចំនួន០១ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមការងារ បានចុះពិនិត្យ សកម្មភាពប្រតិបត្តិការអន្តរាគមន៍បូមទឹក បញ្ចូលអាងទឹកនៅស្រុកឆ្លូង ដោយតាមរបាយការណ៍បានអោយដឹងថា ដំណាក់កាលទី១ (បូមបញ្ចូលអាងទំនប់រលក ទំនប់តាតោ ទំនប់តាឃួន) ការចាប់ផ្ដើមបូមនេះ គឺចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ។
អ្នកដែលបានចូលរួមឧបត្ថម្ភការបូមទឹកនេះមានដូចជា៖ ឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សរ ចំរុង អភិបាលខេត្ត និងក្រុមការងារចុះជួយឃុំ លោកហេង សុថា អភិបាលស្រុកឆ្លូង និងបញ្ជាការដ្ឋានសឹករងស្រុក មន្ទីរធនធានទឹក និងឧតុនិយម និងប្រជាពលរដ្ឋ ព្រមទាំងយុវជនសេនានាគខេត្ត សរុបប្រេងចំនួន ៣៦៦០លីត្រ ។
ប្រភពបូមទឹកពី (ទឹករនាម) ម៉ាស៊ីន០១គ្រឿង កម្លាំង ៦៥សេះ (ទំហំទុយោ ០.២៥ម៉ែត្រ ៩០០ម៉ែត្រគូប/ម៉ោង ស៊ីប្រេង១០លីត្រ/ម៉ោង ចំណុះអាងទឹកប្រមាណ១.០០០.០០០ម៉ែត្រគូប ផ្ទៃដីស្រែប្រាំងប្រដេញទឹក ២៧០ហិកតា ចំនួនគ្រួសារទទួលផល ៣៥០គ្រួសារ ។
ដំណាក់កាលទី២ ៖ (បូមបញ្ចូលអាងទំនប់តាសេង ទំនប់អូរសំរោង) ចាប់ផ្ដើមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ឧបត្ថម្ភដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ២,០០០លីត្រ ឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទិញដីធ្វើប្រឡាយនាំទឹកចំនួន ១,៥០០ដុល្លា មន្ទីរធនធានទឹក និងឧតុនិយម ចំនួន៥០០លីត្រ សរុបប្រេងចំនួន ២,៥០០លីត្រ ។
ប្រភពបូមទឹកពីប្រឡាយកំពង់រាំង (ជីកប្រឡាយបន្តពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥) ម៉ាស៊ីន ០១គ្រឿង កម្លាំង៦៥សេះ (ទំហំទុយោ ០,២៥ម៉ែត្រ ,៩០០ម៉ែត្រគូប/ម៉ោង, ស៊ីប្រេង១០លីត្រ/ម៉ោង ចំណុះអាងទឹកប្រមាណ៨០០,០០០ម៉ែត្រគូប ផ្ទៃដីស្រែប្រាំងប្រដេញទឹក១៣៥ហិកតា ចំនួនគ្រួសារទទួលផល ៤០២គ្រួសារ៕
ប្រភព៖ ទំព័រការិយាល័យរដ្ឋបាលខេត្តក្រចេះ