កណ្ដាល៖ ដើម្បីឲ្យកាន់តែមានភាពស្និតស្នាលរវាងថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ រដ្ឋបាលខេត្តកណ្កាល បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកមុខកំពូល ចំនួន ៥៣០នាក់។
ពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ស៊ន សុណា អនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល ឯកឧត្តម វង្សី វិស្សុត ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ក៏បាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋទាំង ៥៣០នាក់នេះផងដែរ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល ។
បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក ឯកឧត្តម បានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រកាកោង ហើយក៏បានយកអំណោយមកចែកជូនដោយក្នុងម្នាក់ៗទទួលបាន ប្រេងកូឡាមួយដប ថ្នាំឈឺក្បាលមួយបន្ទះ ទឹកប៉េងបោះមួយដប និងថវិកាចំនួន ២០,០០០រៀលផងដែរ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្ដាល