កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​តម្លៃ​សេវា​រដ្ឋបាល របស់​រដ្ឋបាល​ខណ្ឌ​សែន​សុខ

18-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ ការកំណត់​សេវា​រដ្ឋបាល ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​មាន​ភាពងាយស្រួល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​មករក​សេវា​រដ្ឋបាល​ណាមួយ​ក្នុង​ជីវភាព​រស់នៅ​។

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​តម្លៃ សេវា​រដ្ឋបាល​នៅក្នុង​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​ខណ្ឌ​សែន​សុខ ដោយ​លើកយក​អនុម័ត​ធ្វើការ​កែប្រែ​តម្លៃ និង​រយៈពេល លើ​សេវា​ចំនួន ៣៨​សេវា ក្នុង​វិស័យ​ចំនួន​១៣ នៃ​ការិយាល័យ​រិ​យា​ល័យ​ច្រកចេញចូល​តែមួយ​ខណ្ឌ​សែន​សុខ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​តម្លៃ​សេវា​រដ្ឋបាល​នេះ មានការ​អញ្ជើញ​ចូលរួម​ដោយ សមាជិក សមាជិកា​អង្គប្រជុំ​ចំនួន ៨៨​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក លី សា​វេត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​៕

​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​សែន​សុខ​

ចំនួនអ្នកទស្សនា

    21000177

  • ថ្ងៃនេះ4631
  • ម្សិលមិញ3441
  • សប្តាហ៍នេះ8081
  • ខែនេះ80821
  • ឆ្នាំនេះ557721
  • សរុប21000177