លោក ហោ វាសនា អភិបាលរងខណ្ឌ​ច្បារអំពៅ ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​រដ្ឋបាល

19-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ ដោយ​អនុវត្ត​ទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល នៅ​រសៀល​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក ហោ វាសនា អភិបាលរងខណ្ឌ​ច្បារអំពៅ បាន​ចុះ​ត្រួតពិនិត្យ​ដ្ឋ​បាល​នៅ​ចំណុច​ផ្ទះ​លេខ​៣០៧ ផ្លូវ​៣៦៩ ស្ថិតក្នុង​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ការចុះ​ត្រួតពិនិត្យ​នេះ យោងតាម​ព័ត៌មាន​ដែល​ប្រជាពលរដ្ឋ​បាន​ជូនដំណឹង និង​អនុវត្តតាម​គោលការណ៍​របស់ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ការណែនាំ​ពី​លោក អ៊ាង ស៊ី​ផាន អភិបាលខណ្ឌ​ច្បារអំពៅ និង​មានការ​ឯកភាព​ពី​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​កម្លាំង​គណៈបញ្ជាការ​ឯកភាព បាន​បង្ក្រាប​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​ខុសច្បាប់ ចំនួន ១​ទូ និង​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​រក្សាទុក​ថ្នាំញៀន​១​កញ្ចប់ បច្ចុប្បន្ន​កម្លាំងចំរុះ​បាន​រឹបអូស​យក​ទូ​ហ្គេម​បាញ់​ត្រី​នេះ មក​រក្សា​ទុកជា​បណ្តោះ​អាស​ន្ត​នៅ​សាលាខណ្ឌ​ច្បារអំពៅ ចំណែក​ជនសង្ស័យ​ខាងលើ​ប្រគល់​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​ច្បារអំពៅ​

ចំនួនអ្នកទស្សនា

    20497077

  • ថ្ងៃនេះ4791
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32741
  • ខែនេះ54621
  • ឆ្នាំនេះ54621
  • សរុប20497077