លោក ឃ្លាំង ហ៊ួ​ត អភិបាលខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​មន្ត្រី​ខណ្ឌ​ចុះ​សម្អាត​បរិស្ថាន

19-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ ដើម្បី​ត្រៀ​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ឈាន​មកដល់​នាពេលខាងមុខ​ន​នេះ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ សាលាខណ្ឌ​ជ្រោយចង្វារ​បានរៀបចំ​ពិធី សម្អាត​បរិស្ថាន​នៅតាម​ដងផ្លូវ និង​ច្រាំងទន្លេ​ត្រើយ​ខាងកើត ចាប់ពី​ក្រោម​ស្ពាន​ជ្រោយចង្វារ រហូតដល់​មុខ​សណ្ឋាគារ​សុខាអូតែល ។​

​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ដោយ ការិយាល័យ​ជំនាញ​ជុំវិញ​ខណ្ឌ កងកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ កងកម្លាំង​នគរបាល​ខណ្ឌ សណ្ដាប់ធ្នាប់​ខណ្ឌ និង​កម្លាំង​សង្កាត់​ជ្រោយចង្វារ ក្រោម​ការដឹកនាំ​ពី លោក ឃ្លាំង ហ៊ួ​ត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ ។​

​ថ្លែង​ក្នុងឱកាស​នេះដែរ លោក ឃ្លាំង ហ៊ួ​ត អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​មានមតិ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួម​សហការ​រ​បស់បង​ប្អូន​ទាំងអស់គ្នា ក្នុង​ការជួយ​ថែរក្សា និង​សម្អាត​បរិស្ថាន​របស់​យើង​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​កាន់តែ​ប្រសើរឡើង​៕

​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​ជ្រោយចង្វារ​

ចំនួនអ្នកទស្សនា

    20493937

  • ថ្ងៃនេះ1651
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29601
  • ខែនេះ51481
  • ឆ្នាំនេះ51481
  • សរុប20493937