ភ្នំពេញ៖ នៅបរិវេណសាលាខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ឆ្នាំ២០១៥ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
នាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ អស់លោក លោកស្រី ក្រុមប្រឹក្សា គណៈអភិបាលខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសាសនា និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ៥០០នាក់៕
ប្រភព៖ ទំព័រ សសយក ខណ្ឌដង្កោ