ពិធី​ចែក​អំណោយ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​

20-November-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ ដើម្បី​ជួយ​កាត់បន្ថយ ក៏ដូចជា​ជួយ​រំលែក​ទុក​លំបាក​ខ្លះៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ក្រីក្រ​លំបាក កាកបាទក្រហមកម្ពុជា​មិនដែល​មើលរំលង​នូវ​ទុក​លំបាក​ទាំងអស់នេះ​ទេ គឺ​សាខា​កាកបាទក្រហមកម្ពុជា​តែងតែ​ជួយឧបត្ថម្ភ​នូវ​សម្ភារៈ ក៏​ជា​ថវិកា​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការលំបាក​របស់​បងប្អូន​ជានិច្ច​។​

​នៅ​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ជ្រោយចង្វារ បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេដស៍ ស្ត្រី​មេម៉ាយ ចំនួន​៤៦ គ្រួសារ ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ពិធី​នេះដែរ ធ្វើឡើង​ក្រោម​អធិបតីភាព លោក ឃ្លាំង ហួត ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ជ្រោយចង្វារ និង​ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ ព្រមទាំង​សមាជិក​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ជ្រោយចង្វារ​ផងដែរ​។

​អំណោយ​ដែល​បាន​យកមក​ធ្វើការ​ចែកជូន​គ្រួសារ​នីមួយៗ ក្នុងនោះ​ម្នាក់ៗ​ទទួលបាន​៖ អង្ករ ២៥ គីឡូក្រាម មី ០១ កេស ត្រីខ ១០​កំប៉ុង ឃី​ត ០១​កញ្ចប់ ( មុង​១ សារុង​១ ភួយ​១ ក្រមា​១) និង​ថវិកា​ចំនួន ១០០,០០០ រៀល​ផងដែរ​៕

​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​ជ្រោយចង្វារ​

ចំនួនអ្នកទស្សនា

    20492957

  • ថ្ងៃនេះ671
  • ម្សិលមិញ12561
  • សប្តាហ៍នេះ28621
  • ខែនេះ50501
  • ឆ្នាំនេះ50501
  • សរុប20492957