កណ្ដាល៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ជិកា ឆ្នាំ២០១៥ មានបើកវេទិកាថ្នាក់ស្រុក រវាងក្រុងតាខ្មៅ និង ស្រុកកណ្តាលស្ទឹង នៅវត្តមហាខេត្តវ័ន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
វេទិកាថ្នាក់ស្រុកនេះ ស្តីពីការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ និង ពង្រឹងតួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការអភិវឌ្ឍន៏មូលដ្ឋាន ដោយធានាសមាសភាពយេនឌ័រ ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្ដាល