ភ្នំពេញ៖ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនសង្កាត់សំរោងក្រោមមានរៀបចំពិធី ប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលបំពេញបន្ថែមសមាសភាពគណៈកម្មាធិកា រសាខាបក្សការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងភូមិបាល ចំណុឲ្យគណកម្មាធិការបក្សខណ្ឌពោធិ៍សែនជ័យ ដែលមានការអញ្ជើញចូលរួមពី លោក ពេញ ហួរ អនុប្រធានប្រចាំការ លោក កែវ សង្វាត អនុប្រធាន លោក ហូ រ៉ាវី សមាជិក លោក ញ៉ែម សារ៉ាឌី និងសមាជិកសមាជិកា មកពីសាខាបក្សភូមិចំនួន ១១ មានចំនួន ៤០នាក់ ក្រោមអធិបតីភាព លោកប៊ិន ស៊ីនាថ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោងក្រោម។
ដោយយោងតាម ស្មារតីអង្គប្រជុំរបស់ក្រុមការងារចុះជួយក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នាថ្ងៃពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៤ ស្តីពីការត្រួតពិនិត្យ កែសម្រួល សមាសភាពក្រុមការងារចុះជួយសម្រួល សង្កាត់ទាំង១០ ក្នុងខណ្ឌពោធិ៍សែនជ័យ។ គណៈអចិន្រៃ្តយ៍ គណៈកម្មធិការបក្សសង្កាត់ សំរោងក្រោម កែសម្រួលសមាសភាពប្រធាន អនុប្រធាន អនុប្រធានប្រចាំការ និងសមាជិកមួយចំនួន ក្នុងក្រុមការងារចុះជួយភូមិទាំង ១១ រួមមាន ភូមិចំការត្បែង ត្រពាំងធ្នង់ គោកពេជ្រ តិក្ខបញ្ញោ សំរោង ចែងម៉ែង ចាក់ជ្រូក អករំដួល ស្រែរាជ្ជៈ អណ្ដូងតាអន និងព្រៃពពេល។
នាឱកាសនោះលោក ប៊ិន ស៊ីនាថ អនុប្រធានក្រុមការងារចុះជួយខណ្ឌពោធិ៍សែន ជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់សំរោងក្រោម បានមានប្រសាសន៍ថា ដើម្បីប្រសិទ្ធភាពការងារឲ្យបានសព្វជ្រុងជ្រោយ គណៈកម្មការបក្សសង្កាត់សំរោងក្រោម សម្រេចកែសម្រួលសមាសភាពក្រុមការងារចុះជួយភូមិទាំង ១១ ក្នុងសង្កាត់។ លោកមានក្តីសោមនស្សរីករាយក្នុងចិត្តយ៉ាងពន់ពេក ដែលទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិកបក្សមកពីសាខាបក្សភូមិទាំង១១ ក្នុងនោះមានសមាជិក ៤០រូប ជាសមាជិកកែសម្រួលសមាសភាពថ្មីដែលបានប្រកាសសម្រេចក្នុងថ្ងៃនេះ។
ជាបន្ត លោក ប៊ិន ស៊ីនាថ បានបន្ថែមទៀតថា ក្រោមនយោបាយឈ្នះៗនិងការដឹកនាំប្រកបដោយ
គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ធ្វើឲ្យមានសន្តិភាព និងស្ថេរភាពនយោបាយ ធ្វើឲ្យជីវភាព ការរស់នៅដោយមានការផ្លាស់ប្តូរ វិវឌ្ឍនភាព ពិតប្រាកដ គួរឲ្យកត់សំគាល់។ ជាបន្តបន្ទាប់រាជរដ្ឋាភិបាល នឹងរួមគ្នាធ្វើការដោះស្រាយ នូវទុក្ខកង្វល់ទាំងឡាយ ដែលប្រជាពលរដ្ឋមានដើម្បីធានាបាន នូវសុខសុវត្ថិភាព និងភាពសម្បូរសប្បាយ។ ទាំងនេះហើយដែលជំរុញឲ្យបងប្អូនដែលគាត់ធ្លាប់តែជឿលើ អ្នកនយោបាយប្រឆាំងផ្កាប់មុខ វិលមករួមរស់ជាមួយនឹងមហាគ្រួសារគណបក្សប្រជាជន
កម្ពុជាជាបន្តបន្ទាប់។
ជាចុងបញ្ចប់លោកក៏បានផ្តាំផ្ញើរឲ្យក្រុមការងារទាំងអស់ឲ្យខិតខំ ប្រឹងប្រែងធ្វើការងារឲ្យមានប្រសិទ្ធិភាព ដើម្បីធានាបានភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខ។ លើសពីនេះទៅទៀត លោក ប៊ិន ស៊ីនាថ ក៏បានធ្វើការចែកជូននូវ ថវិកា និងសម្ភារៈមួយចំនួន ដល់សមាជិកដែលបានចូលរួមផងដែរ។