កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អណ​ត្តិ​ទី​២

27-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នា​សាលប្រជុំ​សាលាខណ្ឌ​ព្រែក​ព្នៅ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អណ​ត្តិ​ទី​២ ស្ថិតនៅក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​កិច្ចប្រជុំ​នេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ និង​លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរងខណ្ឌ លោក​-​លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោកនាយក លោក​-​លោកស្រី ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​ជំនាញ​ជុំវិញ​ខណ្ឌ លោក​-​លោកស្រី ចៅសង្កាត់​ទាំង​៥ លោក​អធិការនគរបាល​ខណ្ឌ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ និង​មន្ត្រី​សាលាខណ្ឌ​សរុប ៤០​នាក់​ផងដែរ ។​

​អង្គប្រជុំ​នេះ បាន​ពិភាក្សា​លើ​របៀបវារៈ​ដូចជា​៖ ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ អណ​ត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ថ្ងៃទី​២៨ ខែតុលា​ឆ្នាំ​២០១៥ ។ ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​៕

​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​ព្រែក​ព្នៅ​

ចំនួនអ្នកទស្សនា

    20238007

  • ថ្ងៃនេះ4341
  • ម្សិលមិញ2941
  • សប្តាហ៍នេះ7291
  • ខែនេះ27341
  • ឆ្នាំនេះ1010561
  • សរុប20238007