ពិធី​ផ្សព្វផ្សាយ​ច្បាប់ ដើម្បី​ជំរុញ​ឲ្យ​ការបោះឆ្នោត​កាន់​តែមាន​ប្រសិទ្ធភាព​

27-November-2015 | ដោយ មួយឡា

កណ្ដាល​៖ ដើម្បី​ជំរុញ​ឲ្យ​ការបោះឆ្នោត​កាន់​តែមាន​ប្រសិទ្ធភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌ ពិសេស​ដើម្បី​ផ្តល់ ជា​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ ក្នុង​បញ្ហា​នេះ​អោយ​កាន់តែច្បាស់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០១៥ មាន​ពិធី​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ជូន​ដល់ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​មកពី​ស្រុក​ពញាឮ ខេត្តកណ្ដាល ។​

​នាឱកាស​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង ឧ​ត្តុ​និយម ឯកឧត្តម នួន​ផា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ក្រោម​អធិបតីភាព ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី និង ជា​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំខេត្ត​កណ្តាល ។​

​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អស់លោក លោកស្រី ប្រមាណ​ជាង ៥០០​នាក់ ដើម្បីអោយ​បាន​យល់ដឹង និង​ផ្សព្វផ្សាយ​បន្តទៀត​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​៕

​ប្រភព​៖ ទំព័រ​រដ្ឋបាល​ខេត្តកណ្ដាល​

ចំនួនអ្នកទស្សនា

    20238667

  • ថ្ងៃនេះ5001
  • ម្សិលមិញ2941
  • សប្តាហ៍នេះ7951
  • ខែនេះ28001
  • ឆ្នាំនេះ1011221
  • សរុប20238667