ភ្នំពេញ៖ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានដឹកនាំសមាជិក គណៈកម្មាធិការគណបក្សសង្កាត់ពន្សាំង ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រចំនួន ១១គ្រួសារ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្នុងឱកាសនេះដែរ លោក ម៉ៅ បូរ៉ា ក៏បាននាំយកអំណោយមកចែកជូនគ្រួសារនីមួយៗផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ជាអំណោយរបស់ឯកឧត្តម ឃួង ស្រេង ទឹកត្រី១យួរ ជាថវិកាគណបក្សសង្កាត់ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ជាថវិកា គណបក្សសង្កាត់ និងថវិកាចំនួន ១០,០០០រៀល ជាថវិកា លោក ម៉ៅ បូរ៉ា ។
ក្នុងបរិយាកាសនេះ លោកប្រធានក្រុមប្រឹក្សាខណ្ឌ ក៏បានផ្តាំផ្ញើរសូមអោយបងប្អូនលោកតាលោកយាយ អ៊ុំ ពូមាមីង ទាំងអស់គ្នាមានការប្រុងប្រយ័ត្ន ក្នុងការថែរក្សារសុខភាពអោយបានល្អ ព្រោះរដូវនេះអាចងាយនឹងប៉ះពាល់ដល់សុខភាព ធ្វើឲ្យកើតជាជម្ងឺផ្សេងៗ៕
ប្រភព៖ ទំព័រសាលាខណ្ឌព្រែកព្នៅ