ភ្នំពេញ៖ រដ្ឋបាលសាលាខណ្ឌ៧មករា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រារព្ធកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ នៅសាលប្រជុំសាលាខណ្ឌ៧មករា ខណ្ឌ៧មករា រាជាធានីភ្នំពេញ ។
ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋបាលខណ្ឌទាំងអស់ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ។
កិច្ចប្រជុំនេះដែរ មានរបៀបវារៈដូចជា៖ ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ (៣០-១០-២០១៥) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។ ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌ៧មករា។ ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែតុលា ឆ្នាំ២០១៥ ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត៕
ប្រភព៖ ទំព័រសាលាខណ្ឌ៧មករា