ប្រជុំ​សាមញ្ញ​លើក​ទី​១៨ អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខណ្ឌចំការមន ក្រោម​អធិបតីភាព លោក គឹម ឈុន​អ៊ូ

30-November-2015 | ដោយ មួយឡា

ភ្នំពេញ​៖ សាលាខណ្ឌ​ចំការមន បាន​បើកប្រជុំ​សាមញ្ញ​លើក​ទី​១៨ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខណ្ឌ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌចំការមន និង​លោក ព្រុំ សំខាន់ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន​។​

​ក្នុងឱកាស​នេះ សមាសភាព​ចូលរួម​មានដូចជា​៖ ក្រុមប្រឹក្សា​ខណ្ឌ គណៈ​អភិបាលខណ្ឌ នាយក នាយករង​រដ្ឋបាល កងរាជអាវុធហត្ថ​ខណ្ឌ នគ​បាល​ខណ្ឌ យោធា​ខណ្ឌ ប្រធានការិយាល័យ​ខណ្ឌ ០៤ ប្រធានការិយាល័យ​ជុំវិញ​ខណ្ឌ ប្រធាន​ផ្សារ​ទាំង​៤ ចៅសង្កាត់​ទាំង​១២ តំណាង​ប្រជាពលរដ្ឋ​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​របៀបវារៈ​ដូចជា​៖ ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង កំំ​ណ​ត់​ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ របស់​រដ្ឋបាល​ខណ្ឌចំការមន​។ ពិនិត្យ និង​អនុម័ត​របាយការណ៍​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខណ្ឌចំការមន​។ ពិនិត្យ និង​អនុម័ត​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែតុលា ជូន​មន្ត្រី​បុគ្គលិក សាលាខណ្ឌ​ចំការមន​។ ពិនិត្យ​និង​អនុម័ត​បឋម​លើ​សេចក្តីព្រាង​ដីកា ស្តីពី​ការកំណត់​តម្លៃ​សេវា​រដ្ឋបាល​របស់​រដ្ឋ​បាល​ខណ្ឌចំការមន និង​បញ្ហា​មួយចំនួន​ផ្សេងទៀត​៕

​ប្រភព​៖ ទំព័រ​សាលាខណ្ឌ​ចំការមន​

ចំនួនអ្នកទស្សនា

    20238017

  • ថ្ងៃនេះ4351
  • ម្សិលមិញ2941
  • សប្តាហ៍នេះ7301
  • ខែនេះ27351
  • ឆ្នាំនេះ1010571
  • សរុប20238017