ភ្នំពេញ៖ ដើម្បីបូកសរុបលទ្ធផលប្រចាំខែ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែវិច្ឆិកា របស់ក្រុមប្រឹក្សាសង្កាត់អូរឫស្សីទី២ ស្ថិតនៅសាលាសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
នាឱកាសនេះដែរ មានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាចំនួន ០៩រូប មន្ត្រី-បុគ្គលិកសង្កាត់ និងតំណាងប្រជាពលរដ្ឋតាមភូមិ សរុបចំនួន ១៧នាក់ ក្រោមអធិបតីភាពលោក ចាន់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់អូរឫស្សីទី២ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមរបៀបវារៈចំនួន ០៥ មានដូចជា៖ ១-ការអនុម័តលើរបៀបវារៈ និងកំណត់ហេតុខែមុន ២-រាយការណ៍ពីលទ្ធផលការងារប្រចាំខែវិច្ឆិកា ៣-ការកំណត់ទិសដៅសម្រាប់ខែបន្ត ៤-បញ្ហាផ្សេងៗ ការបែងចែកប្រាក់រង្វាន់ខែតុលា និង៥-មតិបូកសរុបរបស់លោកប្រធានក្រុមប្រឹក្សា ។
ឆ្លៀតក្នុងឱកាសនេះ លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ ក៏មានមតិសំណេះសំណាល និងថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមទួនាទីរបស់ខ្លួនបានយ៉ាងល្អកន្លងមក ៕
ប្រភព៖ ទំព័រសាលាសង្កាត់អូរឫស្សីទី២