ជំនួប​រវាង ឯកឧត្តម ខៀវ មុត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ជាមួយ​ប្រតិភូ​សាធារណរដ្ឋ​កូរ៉េ

02-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នា​ព្រឹក​ថ្ងៃទី​០១ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម ខៀវ មុត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានអនុញ្ញាត​អោយ​ប្រតិភូ​សាធារណរដ្ឋ​កូរ៉េ ដែលមាន​តំណាង​មកពី​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល ក្រសួងបរិស្ថាន និង​វិទ្យាស្ថាន​កូរ៉េ​ដើម្បី​អភិឌ្ឍន៍​ប​ចេ្ច​ក​វិទ្យា បាន​ជួបពិភាក្សា​អំពី​កិច្ចសហការ​រៀបចំ​គម្រោង​ហេ​ដ្ឋ​រចនា​សម្ព​ន្ធ័​គ្រប់គ្រង​សំណល់​រឹង​សម្រាប់​ការកែឆ្នៃ​និង​ប្រ​ព្រិ​ត្ត​កម្ម​។

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ស្វាគមន៍​និង​គាំទ្រ​លើ​កិច្ចសហការ​រៀបចំ​និង​អនុវត្ត​គម្រោង​ខាងលើ ប៉ុន្តែ​ស្នើសុំ​អោយ​ភាគី​កូរ៉េ​ធ្វើការ​ពិភាក្សា​បន្ថែម​ជាមួយ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ដើម្បី​កំណត់​ទីកន្លែង​ដើម្បី​អនុវត្ត​គម្រោង​អោយមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​។

​ឯកឧត្តម ក៏បាន​ស្នើ​សុំអោយ​ភាគី​កូរ៉េ​ជួយ​កសាង​មជ្ឈមណ្ឌល​បរិស្ថាន​នៅ​ខេត្តសៀមរាប សម្រាប់​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​រាជការ​ថ្នាក់ក្រោម​ជាតិ និង​ជា​និមិត្តរូប​នៃ​ការពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិ​បិ​ត្ត​ការ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​អោយ​កាន់តែ​រឹងមាំ​ថែមទៀត​ក្នុង​វិស័យ​បរិស្ថាន​។

​ជាមួយគ្នានេះ​ផងដែរ ភាគី​កូរ៉េ​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋលេខាធិកា​រ ដែល​បាន​អនុញ្ញាតិ​អោយ​ប្រតិភូ​កូរ៉េ​ជួបពិភាក្សា និង​ផ្តល់​កិច្ចសហការ​លើ​ការរៀបចំ​គម្រោង​ហេ​ដ្ឋ​រចនា​សម្ព​ន្ធ័​គ្រប់គ្រង​សំណល់​រឹង​សម្រាប់​ការកែឆ្នៃ​និង​ប្រ​ព្រិ​ត្ត​កម្ម​នៅក្នុង​ប្រទេស​កម្ពុជា ។

​ភាគី​កូរ៉េ ស​ង្ឍឹ​ម​ថា​ការរៀបចំ​និង​អនុវត្ត​គម្រោង​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នឹងចូលរួម​ចំណែក ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ក្រសួងបរិស្ថាន​កម្ពុជា​ក្នុង​គ្រប់គ្រង​បរិស្ថាន ជាពិសេស​ការកាត់បន្ថយ​សំណល់​រឹង​ទីក្រុង​៕

​ប្រភព​៖ ទំព័រ​ក្រសួងបរិស្ថាន​

ចំនួនអ្នកទស្សនា

    20238677

  • ថ្ងៃនេះ5011
  • ម្សិលមិញ2941
  • សប្តាហ៍នេះ7961
  • ខែនេះ28011
  • ឆ្នាំនេះ1011231
  • សរុប20238677