លោក មូល វីរៈ ចៅសង្កាត់​ឫស្សីកែវ បើក​កិច្ចប្រជុំ​ក្រុមការងារ​ត្រួតពិនិត្យ និង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​

03-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​សាលាសង្កាត់​ឫស្សីកែវ នា​ព្រឹក​ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​ត្រួតពិនិត្យ និង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ ក្រោម​អធិបតីភាព​លោក មូល វីរៈ ចៅសង្កាត់​ឫស្សីកែវ និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ និង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ។​

​ក្នុងឱកាស​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក លោក តូច គឹម​សុង នាយប៉ុស្តិ៍​រដ្ឋបាល​ឫស្សីកែវ និង​ជា​អនុប្រធាន​ក្រុមការងារ លោកស្រី ទៀង សុផល ចៅសង្កាត់រង​ទី​១ និង​ជា​អនុប្រធាន​ក្រុមការងារ ព្រមទាំង​លោក​មេភូមិ​-​អនុ​ភូមិ​ទាំង​បួន នរគ​បាល​មណ្ឌល​ទាំងអស់ ។

​អង្គប្រជុំ​នេះ​ផ្តោត​សំខាន់​ទៅលើ សម្រង់​ទិន្នន័យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី ដើម្បី​ចេញ​លិខិតអញ្ជើញ​អោយ​ពួកគាត់​បាន​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី​នេះ​។

​សូមបញ្ជាក់​ផងដែរ​ថា អត្ត​ញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដែល​ទទួលបាន​ពី​ការិយាល័យ​ជំនាញ គិត​ត្រឹម​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៥ សរុប​ចំនួន ៨,១១៦ សន្លឹក ក្នុងនោះ​ប្រុស​ចំនួន ៣,៧៥៦ សន្លឹក ហើយ​លោក​ចៅសង្កាត់​បាន​យកទៅ​ប្រគល់ជូន​ប្រជាជន​ដល់​ខ្នង​ផ្ទះ​គ្រប់​ភូមិ​ទាំង​បួន​រួចហើយ​ដែរ​៕

​ប្រភព​៖ ទំព័រ​សាលាសង្កាត់​ឫស្សីកែវ​

ចំនួនអ្នកទស្សនា

    20237957

  • ថ្ងៃនេះ4291
  • ម្សិលមិញ2941
  • សប្តាហ៍នេះ7241
  • ខែនេះ27291
  • ឆ្នាំនេះ1010511
  • សរុប20237957