ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការចុះពិនិត្យផ្លូវបេតុង០១ខ្សែ ប្រវែង ៨១៥ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ និងគាំទ្រ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខណ្ឌដង្កោ ជាពិសេស លោកអភិបាលខណ្ឌ ដែលតែងតែបានគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងផ្លូវបេតុងថ្មី ជាសមិទ្ធផលដែលទទួលបាននាពេលនេះ។
បន្ទាប់មកលោកអភិបាលខណ្ឌ ក៏បានបន្តដំណើរពិនិត្យការស្ថាបនាកំណាត់ផ្លូវព្រៃស ចាប់ពីចំណុចមុខវត្តអង្គមេត្រីក្នុងសង្កាត់ព្រៃវែង ដល់វត្តស្លែង ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ មានប្រវែង ៥០០០ម៉ែត្រ ដោយស្ថាបនាបន្តពីគម្រោងទី១ ដែលបានអនុវត្តរួចរាល់ចាប់ពីចំណុចផ្សារថ្នល់បត់ ក្នុងភូមិថ្មី សង្កាត់ដង្កោ រហូតដល់វត្តអង្គមេត្រី ក្នុងសង្កាត់ព្រៃស មានប្រវែង ៥០០០ម៉ែត្រ ដែលជាគម្រោងថវិការបស់សាលារាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការដ្ឋានដែលទើបតែបានស្ថាបនារួចរាល់ជាស្ថាពរនេះ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥៕
ប្រភព៖ ទំព័រ សសយក ខណ្ឌដង្កោ