ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ក្រីក្រ​ចំនួន​២៦០​នាក់ មកពី​វត្ត​ចំនួន​៣​ក្នុង​ខណ្ឌមានជ័យ ក្រោម​អធិបតីភាព លោក ប៊ិន ស៊ី​នាថ​

04-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ ជា​បន្ដបន្ទាប់​ដូចជា​ភ្លៀងរលឹម សមាគមន៍​និស្សិត​បញ្ញាវន្ដ​ក្មេង​វត្ត​ដែលមាន​ឯកឧត្តម​បណ្ឌិត សេង សុវណ្ណារ៉ា ជា​ប្រធាន ព្រមទាំង​សមាជិក​អចិ​ន្រៃ្ត​យ៍ ដែល​តែងតែ​រិះរក​មធ្យោបាយ​ដើម្បី​សម្រួល​ទាំង​សម្ភារៈ និង​ស្មារតី ដល់​សិស្ស​និស្សិត​ក្រីក្រ​ដែល​មកពី​បណ្ដា​ខេត្ត​នានា​មក​ស្នាក់នៅ​ក្នុង​វត្ត​អាស្រ័យ​ជាមួយនឹង​ព្រះសង្ឃ​ដើម្បី​បន្ដ​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ ។​

​ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ប្រកបដោយ​ភាពកក់ក្ដៅ​បំផុត ជាមួយនឹង​សិស្ស​និស្សិត​ក្មេង​វត្ត​ចំនួន ២៦០​នាក់ ដែល​កំពុងស្នាក់នៅ​ក្នុង​វត្ត​ចំនួន​៣ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​ប្រារព្ធ​ធ្វើឡើង​នៅ វត្ត​ស​ង្ដ្រា​នតាព្រហ្ម​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក​អចិ​ន្រៃ្ត​យ៍ លោក អាន ជាលី អគ្គលេខាធិការរង ក្រោម​អធិបតីភាព លោក ប៊ិន ស៊ី​នាថ អនុប្រធាន​សមាគមនិស្សិត​បញ្ញាវន្ត​ក្មេង​វត្ត តំណាង ឯកឧត្តម​បណ្ឌិត សេង សុវណ្ណារ៉ា

​ក្នុងឱកាស​នោះដែរ  លោក ប៊ិន ស៊ី​នាថ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត សេង សុវណ្ណារ៉ា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ការ​នឹករលឹក​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ហ៊ុន មានិត ។ លើសពីនេះទៅទៀត លោក​ក៏បាន​ណែនាំ​ដល់​សិស្ស និស្សិត​អោយខិត​ខំរៀន​សូត្រ គោរព ព្រះសង្ឃ​ចាស់ព្រឹទ្ធាចារ្យ និង​គោរព​ច្បាប់​រដ្ឋ គោរព​វិន័យ​ក្នុង​វត្ត និង​ធ្វើជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ យុវជន​ល្អ​នឹង​ក្មេង​វត្ត​ល្អ​សំរាប់​សង្គមជាតិ ។ ទន្ទឹមនេះ​យុវជន​ត្រូវតែ​ចេះ​ស្រឡាញ់​រាប់អាន សាមគ្គី​គ្នា និង​ជួយ​យកអាសារ​គ្នា​ទៅវិញទៅមក ប្រកបដោយ​អត្ត​ច​រិ​ក​ថ្លៃថ្នូរ​សុភាពរាបសារ ប្រព្រឹត្ត​អំពើ​សុច្ចរិត​ទៀងត្រង់ និង មានការ​ទទួលខុសត្រូវ​ខ្ពស់​។​

​ទាំង​យុវជន​គាំទ្រ​គណបក្ស​ប្រជាជន និង បក្សប្រឆាំង​គឺ​សុ​ទ្ឋ​តែ​ជា​យុវជន​ខ្មែរ​តែមួយ មិនត្រូវ​ស្អប់​គំ​គួ​ន​គ្នា​ដោយ​ជំនឿ​នយោបាយ ឬ ដោយសារ​ការ​លាប​ពណ៌​និង ញុះញង់​ពី​បក្សប្រឆាំង​ឡើយ​។ លោក ក៏បាន​បញ្ជក់​បន្ថែមទៀត​ថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​វីរៈភាព​ដឹកនាំ​ប្រទេស​ដ៏​គំរូ ដែល​តែងតែ​ស្រឡាញ់​យុវជន​គ្រប់គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។ យើង​រួបរួមគ្នា​នៅ​ជុំវិញ សម្តេច​តេ​ជោ ដើម្បី​កសាង​អភិវឌ្ឍន៍​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​រុងរឿង​ថ្កើងថ្កាន​ទៅ​មុខជា​រៀងរហូត​។ លើសពី​ការជួប​សាកសួរ​សុខទុក្ខ និង​សំណេះសំណាល លោក ក៏បាន​ថ្លែងអំណរគុណ​ដល់​ព្រះសង្ឃ​ដែល​ផ្ដល់​ទីកន្លែង​សម្រាប់​ការជួប ជុំគ្នា និង​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ ហើយ​ចែក​អង្ករ​មួយចំនួន​ដល់​សិស្ស​និស្សិត​ក្រីក្រ​ចំនួន ២៦០​នាក់​ផងដែរ​៕


ចំនួនអ្នកទស្សនា

    20504187

  • ថ្ងៃនេះ11901
  • ម្សិលមិញ12561
  • សប្តាហ៍នេះ39851
  • ខែនេះ61731
  • ឆ្នាំនេះ61731
  • សរុប20504187