ឯកឧត្តម ប៉ា សុជាតិ​វង្ស អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពាន​ថ្មី​

04-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៥ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ស្ពាន​ចំនួន ០២​ខ្សែ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ គឺ​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ហា និង​ស្ពាន​បឹង​តា​ម៉ា​ត ដើម្បី​សម្រួល​ចរាចរណ៍ និង​បញ្ជៀ​ស​ការកកស្ទះ​លើផ្លូវ​២១៧ និង​ផ្លូវ​៣៧១​។

​ស្ពាន​ចាស់​ធ្វើ​អំពី​ដែក​ចំនួន​ពីរ​ដែលមាន​សភាព​ទ្រុឌទ្រោម ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ថ្មី​អំពី​បេតុង​នេះ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក និង​ជួយ​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ស្របទៅតាម​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​យានយន្ដ​នាពេល​បច្ចុប្បន្ននេះ ។​

​ស្ពានបេតុង​ដែល​បើក​ការដ្ឋាន​សាងសង់​ចំនួន​ពីរ​នាពេលនេះ ទី​១ ស្ពាន​បឹង​តា​ម៉ា​ត ឆ្លងកាត់​ប្រឡាយ​ភូមិ​មល​មាន​ប្រវែង ២៤ ម៉ែត្រ និង​ទទឹង ១៣,៥ ម៉ែត្រ និង​ទី​២ ស្ពាន​ឆ្លងកាត់​ប្រឡាយ​ហា ប្រវែង ១៥​ម៉ែត្រ ទទឹង ១៣,៥​ម៉ែត្រ ស្ថិតក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ និង​គ្រោងការ​ស្ថាបនា​រយៈពេល ១០​ខែ​៕

ចំនួនអ្នកទស្សនា

    20504677

  • ថ្ងៃនេះ12391
  • ម្សិលមិញ12561
  • សប្តាហ៍នេះ40341
  • ខែនេះ62221
  • ឆ្នាំនេះ62221
  • សរុប20504677