កណ្ដាល៖ ថ្លែងក្នុងវេទិកាពិគ្រោះយោបល់លើកកំពស់កម្មវិធីវិនិយោគ ៣ឆ្នាំ រំកិលរបស់ខេត្ត ក្រុង ស្រុក ឆ្នាំ ២០១៦-២០១៨ នាព្រឹកថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានរំលឹកដល់មន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តត្រូវខិតខំគៀរគរថវិកាពីប្រភពធានធាននានាដើម្បីជួយគាំទ្រដល់កំលាំងនានារបស់រដ្ឋបាលខេត្ត។
វេទិកានេះមានគោលបំណងសំខាន់ៗដើម្បីបន្សីផែនការសកម្មរបស់ដៃគូអភិវឌ្ឍន៏អង្គការសង្គមស៊ីវិលនានាជាមួយ និងកំលាំងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខេត្ត គៀរគរប្រភពធនធាននានាពីអង្គការសង្គមស៊ីវិលដែលជាដៃគូអភិវឌ្ឍន៏ និងសប្បុរសជននានាជួយគាំទ្រ កិច្ចអភិវឌ្ឍន៏មូលដ្ឋានថ្នាក់ក្រោមជាតិ។
ឯកឧត្តម បានបញ្ជាក់ថា គំរោងកម្មវិធីវិនិយោគ ឃុំ សង្កាត់ ទាំង ១២៧មានគំរោងអាទិភាពសរុប ចំនួន ៣៩២៦ តំរូវការថវិកាចំនួន ៥៦.២៩០លានរៀល (ប្រាំម៉ឺនប្រាំមួយពាន់ពីរយកៅសិបលានរៀល) ស្មើ១៤២.៣២២.៦៤០ដុល្លា៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្ដាល