ភ្នំពេញ៖ ការងារមនុស្សធម៌ពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ អ្នកជួបគ្រោះមហន្តរាយ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗនៅក្នុងសង្គមជាតិទាំងមូល ។ ជាក់ស្តែងណាស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ តែងតែអនុវត្តការងារមនុស្សធម៌របស់ខ្លួនជារៀងរាល់ខែ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ។
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៥ ជាទិវាអន្តរជាតិ អ្នកស្ម័គ្រចិត្ត គណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ និងគណៈកម្មាធិកាសាខាកាកបាទក្រហមសង្កាត់ទាំង៥ បានទទួលលិខិតសរសើរ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ឡោក ខេង អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
នេះជាកិត្ដិយសណាស់សម្រាប់អនុសាខាខណ្ឌ និងសាខាសង្កាត់ទាំង៥ របស់ខណ្ឌជ្រោយចង្វារ ដែលចំណុះអោយសាខាកាកបាទក្រហម រាជធានីភ្នំពេញ ក្រោមការដឹងនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ។
អនុសាខាខណ្ឌ និងសាខាសង្កាត់ទាំង៥ ក្រោមការដឹកនាំដ៏ប្រពៃពីសំណាក់ លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធានកិត្ដិយសអនុសាខាខណ្ឌជ្រោយចង្វារ អនុសាខាខណ្ឌ និងសាខាសង្កាត់ទាំង៥ ដឹកនាំដោយលោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ និងលោក កៅ សារ៉ាវុធ នាយករដ្ឋបាលសាលាខណ្ឌ និងជាអនុប្រធានអនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វារ ព្រមទាំងគណៈកម្មាធិការកាកបាទក្រហមខណ្ឌទាំងអស់ និងបន្តអនុវត្តការងារមនុស្សធម៌ក្នុងមូលដ្ឋានខណ្ឌព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយឡើយ ៕
ប្រភព៖ ទំព័រសាលាខណ្ឌជ្រោយចង្វារ