កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី ការអនុវត្ត​គោលនយោបាយ ភូមិ​-​សង្កាត់ មាន​សុ​វត្តិភាព របស់​សាលាសង្កាត់​មនោ​រម្យ​

08-December-2015 | ដោយ មួយឡា

ភ្នំពេញ​៖ ដោយ​អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​រក្សា​នូវ សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នា​រសៀល​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៥ បានរៀបចំ​ប្រជុំ​ផ្សព្វផ្សាយ ស្ដីពី ការអនុវត្ត​គោលនយោបាយ ភូមិ​-​សង្កាត់ មាន​សុ​វត្តិភាព នៅ​សាលាសង្កាត់​មនោ​រម្យ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​នាឱកាស​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែវ សារិន ចៅសង្កាត់រង​ទី​២ លោក ខែម សំអាង នាយរង​ប៉ុស្ដិ៍ លោកស្រី នាង ផុន មេភូមិ​១ លោកស្រី អ៊ឹង យក់​ឡាង មេភូមិ​២ លោក​-​លោកស្រី អនុ​ភូមិ និង​សមាជិក​ភូមិ​១ និង​ភូមិ​២ ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ៣០​នាក់ ស្រី ២៣​នាក់ ក្រោម​អធិបតីភាព លោកស្រី ស៊ូ គឹម​ឡេង ចៅសង្កាត់រង​ទី​១ នៃ​សង្កាត់​មនោ​រម្យ ។​

​ក្នុងឱកាស​នោះដែរ លោកស្រី ស៊ូ គឹម​ឡេង បាន​មានប្រសាសន៍ ជំ​រុញអោយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លើកឡើង​ពី​បញ្ហា​អសកម្ម មួយចំនួន​ដែល​កើតមាន​ក្នុង​សង្កាត់ ដើម្បី​ងាយស្រួល​ក្នុងការ​សម្របសម្រួល និង​ដោះស្រាយ ។​

​ជាការ​ឆ្លើយតប ប្រជាពលរដ្ឋ​ទាំងអស់​បាន​សំណូមពរ​ពាក់ព័ន្ធ​ទៅលើ​បញ្ហា​មួយចំនួន​ដូចជា​៖ បញ្ហា​បិទ​ច្រក​ជណ្ដើរ​ផ្ទះ​លេខ​១៨E2 ផ្លូវ​លេខ​១០៧ ភូមិ​២ និង​ម្លុ​ក​អង្គរ​មានជ័យ ជញ្ជាំង​មាន​ដុះ​ដើម​ពោធិ៍ ភូមិ​១ និង​បញ្ហា​ផ្ទះ​លេខ​១៤៣E4 មាន​លេង​ល្បែងស៊ីសង ក្នុងភូមិ​១ និង​បញ្ហា​ដាក់​ម៉ូតូ​នៅ​ច្រក​ជណ្ដើរ​ឡើង​ចុះ​នៅ​អង្គរ​មានជ័យ ភូមិ​១ ភូមិ​២ ព្រមទាំង​បាន​ពិភាក្សា​ទៅលើ​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត ។​

​ជា​ចុងក្រោយ លោកស្រី ស៊ូ គឹម​ឡេង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម សហ​ការណ៍​អនុវត្ត នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព និង​ជួន​ពរ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ ជួបតែ​សេចក្ដីសុខ​គ្រប់​ក្រុមគ្រួសារ ហើយ​បាន​សន្យាថា​នឹងធ្វើ​ការសហការ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ពាក់ព័ន្ធ​ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​៕

​ប្រភព​៖ ទំព័រ​សាលាសង្កាត់​មនោ​រម្យ​

ចំនួនអ្នកទស្សនា

    20510017

  • ថ្ងៃនេះ2531
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45681
  • ខែនេះ67561
  • ឆ្នាំនេះ67561
  • សរុប20510017