ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ មិនដែលមើលរំលង់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាទុក្ខលំបាករបស់សមាជិកក្រុមប្រឹក្សានៅក្នុងមូលដ្ឋានឡើយ។
នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ បាននាំយកអំណោយ នូវរទេះរុញមួយគ្រឿង ជូនដល់ភរិយាលោក ជា សុខ សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ និងជាសមាជិកកាកបាទក្រហមកម្ពុជាសង្កាត់ ដោយមានជំងឺលើសឈាម ស្លាប់មួយចំហៀងខ្លួន ។
សូមបញ្ជាក់ថា ការយកចិត្តទុកដាក់ពីសំណាក់លោកប្រធានកត្តិយសអនុសាខានេះ ដោយសារលោក ជា សុខ សមាជិកកាកបាទក្រហមកម្ពុជា តែងតែសកម្មក្នុងការងារមនុស្សធម៌ ពិសេសបានជួយប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការរកដីបញ្ចុះសព និងចេញមឈូសដាក់សព និងបានជួយការងារផ្សេងៗដូចជា គ្រោះមហន្តរាយ ទឹកជំនន់ ភ្លើងឆេះផ្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗទៀតក្នុងមូលដ្ឋានសង្កាត់ទាំងមូល ៕
ប្រភព៖ ទំព័រសាលាខណ្ឌជ្រោយចង្វារ