ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បាននាំយកអំណោយ ជូនគ្រួសារដែលបានរងគ្រោះដោយអគ្គិភ័យចំនួន ៩គ្រួសារ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ក្រោមការដឹកនាំដោយ លោក ជា ពិសី អនុប្រធានកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងលោក ធុយ សុខន ប្រធានកាកបាទក្រហមកម្ពុជាខណ្ឌ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អំណោយដែលបានយកមកចែកជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី០១កេស អំបិល១គីឡូក្រាម ចានដែកធំ០១ ស្ករស១គីឡូក្រាម ចានដែកតូច១ បំពង់ទឹកក្តៅ១ ចានស្រាក់១ កំសៀវទឹក១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ខ្ទះឆា១ ជ្រុញ១ ធុងទឹកជ័រ១ មុង១ ភួយ១ កន្ទេល១ ខ្នើយ១ និងថវិកាចំនួន ៥០,០០០រៀល ។
ឆ្លៀតក្នុងឱកាសនោះ ព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ រាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធរ អនុគណៈខណ្ឌឫស្សីកែវ ព្រះចៅអធិការវត្តញាណរង្សី បានឧបត្ថម្ភក្នុងមួយគ្រួសារ អង្ករ ២៥គីឡូក្រាម មី១០កញ្ចប់ ស្ករស១គីឡូក្រាម ទឹកដោះគោ ២កំប៉ុង ទឹកត្រី២ដប ទឹកស៊ីអ៊ីវ២ដប ទឹកក្រូច៥កំប៉ុង ត្រីខ២កំប៉ុង និងតែ៥កញ្ចប់ផងដែរ៕
ប្រភព៖ ទំព័រសាលាខណ្ឌឫស្សីកែវ