ភ្នំពេញ៖ នៅសាលាខណ្ឌដូនពេញ បានរៀបចំពិធី ប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០១៥ នេះ ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពិធីប្រកាសទទួលស្គាល់សមាសភាពនេះ ធ្វើឡើងក្រោមអធិបតិភាព ឯកឧត្តម ស្រី សុផល អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ។
ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី មន្ត្រីរាជការ អធិការខណ្ឌ កងរាជអាវុធហត្ថខណ្ឌ លោក លោកស្រី ប្រធាន អនុប្រធាន កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចៅសង្កាត់ទាំង១១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ចូលរួមសរុបប្រមាណ ៥២នាក់ ៕
ប្រភព៖ ទំព័រសាលាខណ្ឌដូនពេញ