កណ្ដាល៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅស្រុកអង្គស្នួល មានរៀបចំ ពិធីចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអ្នកកាន់កាប់ដីធ្លីចំនួន ១៥ភូមិ ដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ពិធីនេះដែរ ធ្វើឡើងមានការអញ្ជើញចូលរួមជាអធិបតីដោយ លោក នឹម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល លោក ប៉ាវ ផល្លា ប្រធានមន្ទីរដែនដីនគរូបនីកម្មសំណង់ និង សុរិយាដីខេត្តកណ្តាល។
សូមបញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ បានចែកជូនប្រជាពលរដ្ឋដែលរស់នៅ ភូមិរកាធំ ភូមិគម្ពោតស្បូវ ភូមិអណ្តូង ភូមិព្រៃបឹង ភូមិពងទឹក ភូមិកៅ ភូមិត្រាចទោល ភូមិបរីកម្មករ ភូមិត្រពាំងទា ភូមិព្រៃសំរោង ភូមិត្រពាំងប្រុយ ភូមិត្នោតម្តើម ភូមិត្រពាំងសុក្រម ភូមិត្រពាំងក្រសាំង និង ភូមិព្រៃទំទាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្ដាល