ភ្នំពេញ៖ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ បានរៀបចំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាល នៃគណ់ៈអភិបាលខណ្ឌព្រែកព្នៅ ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនេះ ធ្វើឡើងក្រោមរបៀបវារៈចំនួនដូចជា៖ ការងារសន្តិសុខ ភូមិសង្កាត់មាន សុវត្ថិភាពក្នុងមូលដ្ឋាន ការងារអនាម័យ និងការងារផ្សេងៗមួយចំនួនទៀត ។
លោកអភិបាល ដែលជាប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ទៅលើការងារសន្តិសុខនៅក្នុងមូលដ្ឋាន និងដាក់ផែនការដូចជា៖ គណៈបញ្ជាការឯកភាពខណ្ឌត្រូវរិតបណ្តឹង លើការការពារសន្តិសុខ ជូនប្រជាពលរដ្ឋ តាមរយៈការបន្ថែមការពួនស្ទាក់ ល្បាត នៅតាមមូលដ្ឋាន និង ការងារឆែកអាវុធជាតិផ្ទុះ និងការអនុវត្តច្បាប់ចរាចរផ្លូវគោកក្នុងមួយសប្តាហ៍៣ដង តាមដងផ្លូវសំខាន់ៗ និងកន្លែងដែលយើងកំណត់ថា ជាកន្លែងបណ្តុំក្មេងទំនើងស្នាក់នៅ ។
ក្នុងនោះដែរ លោកប្រធានអង្គប្រជុំ បានឧបត្ថម្ភ ប្រេងដល់កំលាំងអធិការដ្ឋាននគរបាលខណ្ឌ និង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ក្នុងមួយអង្គភាពចំនួន ២០០លីត្រ និងបន្ថែមលើការឧបត្ថម្ភប្រចាំខែ មួយអង្គភាព ១៥០លីត្រជារៀងរាល់ខែ ៕
ប្រភព៖ ទំព័រសាលាខណ្ឌព្រែកព្នៅ