ភ្នំពេញ៖ នៅសាលាខណ្ឌព្រែកព្នៅ មានរៀបចំសិក្ខាសាលា សមាហរណកម្មផែនការសង្កាត់ ថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៦-២០១៨) របស់រដ្ឋបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សិក្ខាសាលានេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ លោក-លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរាជធានីចំនួន១៤អង្គភាព អង្គការ NGO សប្បុរសជនចំនួន១រូប លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកនាយក-នាយករងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោក-លោកស្រីចៅសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ឋ សរុបចំនួន ១០០នាក់ផងដែរ ៕
ប្រភព៖ ទំព័ររដ្ឋបាលខណ្ឌព្រែកព្នៅ